បើកបើកវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពផ្នែកហិរញ្ញវត្ថុដល់សហគមន៍កសិកម្ម ស្ដីពីមូលដ្ឋានគ្រឹះនៃការចុះបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២៤
48

ថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកបើកវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពផ្នែកហិរញ្ញវត្ថុដល់សហគមន៍កសិកម្ម ស្ដីពីមូលដ្ឋានគ្រឹះនៃការចុះបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្ម។ វគ្គបណ្ដុះ  បណ្ដាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយសហការជាមួយលោកស្រីប្រធានសហភាពសហគមន៍កសិកម្មតាកែវមានជ័យ ក្នុងការសម្របសម្រួលធ្វើបទបង្ហាញ ជូនដល់សហគមន៍កសិកម្មចំនួន ០៧ សហគមន៍ អញ្ជើញមកពីស្រុកត្រាំកក់ ស្រុកសំរោង និងស្រុកព្រៃកប្បាស ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ ស្រី៨នាក់។ វគ្គបណ្តាលនេះ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter