ថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤
សង្កាត់រដ្ឋបាលជលផលគោកធ្លកដឹកនាំដោយលោកនាយសង្កាត់រដ្ឋបាលជលផល និងនាយរងសង្កាត់បានសហការជាមួយគណកម្មការសហគមន៍នេសាទ ចំនួន ០១រូប ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកជលា ឃុំអង្គរបូរី ស្រុកអង្គរបូរី ដោយធ្វើការដកហូតបានឧបករណ៍នេសាទខុសច្បាប់រួមមាន៖
-សាច់អួនឆក់ភ្ជាប់ខ្សែភ្លើង ប្រវែង ១៥ម៉ែត្រ
-អាគុយ ៤០អំពែ ចំនួន 0១គ្រាប់
-អាំងវែកទ័រ ចំនួន ០១គ្រឿង
-ប៊ីដុងជ័រ ៣០លីត្រ ចំនួន
-ឡាំងស្នោចំណុះ ៥០គីឡូក្រាម ចំនួន ០១
-ត្រីចំរុះ ប្រហែល ២០គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម