ថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងតំណាងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកអភិបាល អភិបាលរងស្រុកគិរីវង់ ព្រមទាំងមន្ត្រីជំនាញ បានអមដំណើរ ឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពទឹកស្រោចស្រពស្រែប្រាំង ក្នុងឃុំអង្គប្រាសាទ ព្រៃរំដេង និងឃុំគោកព្រេច ព្រមទាំងបានចុះពិនិត្យដំណាំដីប្លី ឬម្រេចវែង និងចុះពិនិត្យស្រែបង្ហាញ ៥ហិកតា នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ដែលកំពុងលូតលាស់បានល្អ និងចាប់ផ្ដើមចេញផ្កា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម