ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
អង្គភាពអនុវត្តគម្រោងខេត្ត បានប្រជុំរៀបចំផែនការប្រជុំក្រុមតូច ព្រមទាំងបានរំលឹកឡើងវិញពីអត្ថប្រយោជន៍ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ និងវិធីសាស្រ្តផ្សព្វផ្សាយឡជីវឧស្ម័ន ដល់អ្នកផ្សព្វផ្សាយ ចំនួន ១១នាក់។ ការប្រជុំនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ពេលរសៀល មន្រ្តីអនុវត្តគម្រោងអង្គភាពខេត្ត PPIU-TAK បានចូលរួមប្រជុំតម្រង់ទិសដើម្បីអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ុ សាវី ប្រធានគ្រប់គ្រងគម្រោង ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រពន្ធ័អនឡាញ (Zoom)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម