ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងលោក សុខ រ៉ាវុធ និងលោក ឈាន ធី មន្រ្តី ការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រ្តីសហការជាមួយ អង្គការអុីរី ប្រចាំនៅកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្ដាលស្តីពីការផលិតជីកំប៉ុស្តិ៍ពីចំបើង ដោយគ្រឿងយន្តកសិកម្ម នៅសណ្ឋាគារសាន់ដឹកម៉ូន ក្រោមការសម្របសម្រួលដោយបណ្ឌិត រីកា ប្រធានអង្គការ អុីរីប្រចាំនៅកម្ពុជា ព្រមទាំងមា នការចូលរួមពីប្រធានអង្គការអុីរីប្រចាំនៅកម្ពុជា ប្រទេសវៀតណាម
តំណាងនាយកដ្ឋានកសិកម្ម
តំណាងវិទ្យាស្ថាន CARDI
លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រែវែង និងសហគមន៍កសិកម្មចំនួន ៥ មកពីខេត្តតាកែវ ។ សរុបអ្នកចូលរួម ចំនួន ៣៦នាក់ ស្រី្ត ៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម