ថ្ងៃពុធ ៦ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក ជាមួយកម្លាំងសហគមន៍សរុប ៣នាក់ បានចុះបង្រ្កាបបទល្មើសនេសាទ ដោយរឹបអូសបានឧបករណ៍នេសាទខុសច្បាប់រួមមានៈ
-មងគ្របចំនួន១ គ្រឿង ប្រវែង ៧០ ម៉ែត្រ
-សំណាញ់ ចំនួន ១វង់ ប្រវែង ៦ម៉ែត្រ
-ឈ្នាងលៀសចំនួន ៣ គ្រឿង
-មងបណ្តែត ចំនួន ២ដៃ ប្រវែង ១៥០ ម៉ែត្រ នៅចំនុចអន្លងអភិរក្សត្រីមេពូជវាំងកន្ធាយ និងអន្លុងអភិរក្សត្រីមេពូជដើមរំដេញ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម