ថ្ងៃពុធ ៦ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
លោកស្រី ម៉ិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត រួមនឹងលោក ឈន សារិត អនុប្រធានការិយាល័យនិងមន្ត្រី សហការជាមួយលោកស្រី អ៊ួង ទូច ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង បានចុះពិនិត្យស្ថានភាពដំណាំស្រូវ និងបញ្ហាប្រឈម ចំនួន ០៥ឃុំ ដែលមានបញ្ហាប្រឈម និងការខ្វះទឹករួមមាន៖ ឃុំរវៀង ជំរះពេន ខ្វាវ បឹងត្រាញ់ខាងត្បូង
និងបឹងត្រាញ់ខាងជើង ដែលមានផលប៉ះពាល់លើផ្ទៃដីចំនួន ៤៧៩ ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម