ចុះពិនិត្យ ស្ថានភាពការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ នៅឃុំគោកព្រេច និងឃុំអង្គប្រាសាទ ស្រុកគិរីវង់
ចេញ​ផ្សាយ ៣១ មករា ២០២៤
43

ថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានចុះពិនិត្យ ស្ថានភាពការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ នៅឃុំគោកព្រេច និងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិ ប្រជាពលរដ្ឋ ជាលទ្ធផលទទួលបាន៖
+ឃុំគោកព្រេច៖ អនុវត្តបាន ១ ០១៣ហិកតា (១៣ភូមិ) ផ្ទៃដីដែលប្រឈមនឹងការខ្វះខាតទឹក ៣៥៩ហិកតា ដែលគាត់ធ្វើដុំៗដោយកន្លែង ដែលមានទឹកតាមប្រឡាយ អាចប្រឈមនឹងការខ្វះខាតទឹកដោយសារប្រឡាយជិតរីង តែកន្លែងខ្លះគ្មានប្រភពទឹកអាចជួយស្រោចស្រពបាន កសិករអាចជីកអណ្ដូងប្រើទឹកក្រោមដី។

+ឃុំអង្គប្រាសាទ៖ អនុវត្តបាន ២ ១៣៤ហិកតា (១០ភូមិ) ប្រឈមនឹងការខ្វះខាតទឹក ៣៩២ហិកតា   ស្រែទាំងនេះមានប្រភពទឹកមកពីបឹងទន្លាប់ តែដោយប្រឡាយរាក់ត្រង់ចំណុច ស្ពានលោកនៅភូមិវត្តស្វាយ រហូតមកដល់ប្រឡាយកែងខាងត្បូងវត្តភ្ងាស ចម្ងាយប្រមាណ ១៥០០ម៉ែត្រ ដែលទឹកមិនអាចហូរទៅដល់ច្រើន (ទឹកហូរតិចតួចទៅដល់ប្រឡាយកែងត្បូងវត្តភ្ងាស) ហើយស្រែមួយចំនួនត្រូវការបូមឡើង ១ដង បន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter