ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ចំនួន ០២នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ សម្រាប់ខេត្តតាកែវ ក្រោមអធិបតីភាព លោក អ៊ុ សាវី ប្រធានគម្រោង វគ្គបណ្តុះបណ្តាលនេះធ្វើនៅខេត្តកែប។ ពេលរសៀល សិក្ខាកាមទាំងអស់បានចុះអនុវត្តផ្ទាល់ការត្រួតពិនិត្យគុណភាពការសាងសង់ឡជីវឧស្ម័ន នៅសហគមន៍កសិកម្ម សែនហាន ក្នុងស្រុកអង្គរជ័យ ខេត្តកំពត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម