ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រួមនិងមន្រ្តីពាក់ពន្ធ័ចំនួន ៦នាក់ បានប្រជុំផ្តល់របាយការណ៍វឌ្ឍនភាពរបស់ការិយាល័ ក្រុមប្រតិភូ មកទស្សនៈកិច្ច lCARS ។ ក្រុមការងារក៏បានចុះពិនិត្យកន្លែងលក់ចំណីសត្វ ថ្នាំសត្វ នៅផ្សារកំពុងជ្រៃ ឃុំស្មោង ការចិញ្ចឹមទាពង នៅភូមិជីខ្មារ ឃុំជីខ្មារ កសិដ្ឋានចិញ្ចឹមមាន់ពង នៅភូមិផ្នួស ឃុំអង្គកែវ ស្រុកទ្រាំង លេីការសិក្សាស្រាវជ្រាវប្រេីប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកក្នុងការគ្រប់គ្រងជំងឺសត្វ ភាពសុំាឱសថ និងសុវត្ថិភាពចំណីអាហារ តាមលក្ខណ: បច្ចេកទេស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម