ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
មន្រ្តីអនុវត្តគម្រោងអង្គភាពខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងលោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សា CS2 និងលោកទីប្រឹក្សាគម្រោង ចំនួន ២រូប បានចុះពិនិត្យវឌ្ឍនភាពការសាងសង់ឡជីវឧស្ម័ន តោងជីកំប៉ុស្តិ៍ និងការតម្លើងធ្នើបន្លែជូនដល់កសិករគំរូបង្ហាញ ចំនួន ០៧គ្រួសារ នៅសហគមន៍កសិកម្មឧត្តមសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ជាលទ្ធផលឃើញថា៖ ឡជីវឧស្ម័នចំនួន ៧ឡ បានបញ្ចប់ការសាងសង់ និងធ្នើដាំបន្លែចំនួន ០៤ បានតម្លើងរួមនឹងគ្រោងដំបូលផង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម