ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញ បានចុះពិនិត្យស្ថានភាព ការបើកទ្វារទឹក ត្រង់ចំណុចទ្វារទឹកបី នៅព្រំប្រទល់ឃុំត្នោត និងឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ
ចេញ​ផ្សាយ ៣១ មករា ២០២៤
40

ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញ បានចុះពិនិត្យស្ថានភាព ការបើកទ្វារទឹក ត្រង់ចំណុចទ្វារទឹកបី នៅព្រំប្រទល់ឃុំត្នោត និងឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពី លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកមេភូមិ ប្រជាពលរដ្ឋ ដែលស្រូវរបស់ពួកគាត់ ប្រឈមនឹងការខ្វះខាតទឹករយៈ ៨ថ្ងៃ ខាងមុខ  (ដែលស្រូវភាគច្រើនមានអាយុប្រមាណ ៤៧ថ្ងៃ)។ ទឹកដែលបើកជាទឹកបង្ហូរពីទន្លេបាទី (ទឹកមកពីស្ទឹងព្រែកត្នោត) ដោយសុំឱ្យប្រជាពលរដ្ឋនៅផ្នែកខាងលើផ្អាកការបូមទឹកមួយរយៈ ទុកឱ្យទឹកហូរទៅដល់ផ្នែកខាងក្រោមសម្រាប់អ្នកនៅផ្នែកខាងក្រោម អាចបូមទឹកបាន រហូតដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ទើបគាត់បូមទឹកដាក់ស្រែវិញ។ ដើម្បីដំណើរការបើកទឹកស្រោចស្រពបានទាន់ពេល។
  សូមបញ្ជាក់ថា កន្លងមកបានដោះស្រាយដោយបើកទឹកពីទន្លេបាទី (ទឹកមកពីស្ទឹងព្រែកត្នោត) ៩ឃុំ តែ ៤ឃុំ នេះ (ឃុំពារាម ត្នោត ដូន និងផ្នែកខ្លះនៃឃុំចំបក់) នៅឆ្ងាយទឹកទៅមិនដល់ ទើបប្រឈមនឹងការខ្វះទឹកនៅរយៈពេល ១០ថ្ងៃ ខាងមុខនេះ។
ក្នុងករណីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរ បន្តតាមដាន និងដោះស្រាយជាបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter