ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញ បានចុះពិនិត្យមើល ស្ថានភាពដំណាំស្រូវនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ
ចេញ​ផ្សាយ ៣១ មករា ២០២៤
35

ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងមន្រ្តីជំនាញ បានចុះពិនិត្យមើល ស្ថានភាពដំណាំស្រូវនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពី លោកអភិបាលស្រុក តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ការិយាល័យជំនាញស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ លោកមេភូមិ ជួបជុំគ្នាពិភាក្សាអំពីកង្វល់របស់ប្រជាពលរដ្ឋដែល ស្រូវរបស់ពួកគាត់ ប្រឈមនឹងការខ្វះខាតទឹកប្រមាណ ១០ ថ្ងៃខាងមុខ នៅលើផ្ទៃដីប្រមាណ ២៤៧ហិកតា លើផ្ទីដីសរុប ៤៧៥ហិកតា ដែលប្រជាកសិករ ធ្វើស្រូវបង្កើនរដូវ នៅលើដីស្រែវស្សា (ឃុំត្នោត) ដែលស្រូវភាគច្រើនមានអាយុប្រមាណ ៤៥ថ្ងៃ។ ជាលទ្ធផលអង្គប្រជុំបានជ្រើសយកដំណោះស្រាយ ៣ មកជ្រើសរើស ដែលទី១ ត្រូវស្ដារប្រឡាយដែលនាំទឹកពីទន្លេបាទី នៅចំណុចប្រឡាយដែលខ្ពស់ប្រមាណ ៤.៥គីឡូម៉ែត្រ ដែលនៅខាងមុខទឹកមានប្រជាពលរដ្ឋកំពុងបូមទឹកមានម៉ាស៊ីនបូមទឹកប្រមាណ ១៦០គ្រឿង នៅប៉ែកខាងលើ ដែលបណ្ដាលឱ្យមានការខ្វះខាតទឹកនៅផ្នែកខាងក្រោម ចាប់ពីឃុំពារាម ឃុំត្នោត ឃុំដូង  របស់បងប្អូនប្រជាពលរដ្ឋ ជម្រើសទី៣ ប្រជាពលរដ្ឋស្នើសុំពីក្រុមប្រើប្រាស់ទឹកដែលគាំទ្រដោយអង្គការកាវ៉ាក់ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ដោយតម្រូវបង់សេវាថ្លៃប្រើប្រាស់ទឹក។ ជាដំណោះស្រាយ អង្គប្រជុំសម្រេចជ្រើសយកជម្រើសទី៣ ដោយមេភូមិនីមួយៗផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីតម្លៃសេវាដែលត្រូវបង់ជូនសហគមន៍ និងរៀបចំសំណើរ មកសហគមន៍ត្រឹមរយៈពេល ៧ថ្ងៃ ដើម្បីដំណើរការបើកទឹកជូននៅអំឡុង ៣ថ្ងៃបន្ទាប់ពីសំណើរផ្ញើដល់សហគមន៍ ដោយគិត តម្លៃប្រមាណ ២០០ ០០០រៀល ក្នុងមួយហិកតា សម្រាប់រយៈពេលនៅសល់ចុងក្រោយដែលស្រូវត្រូវការទឹកប្រមាណ ៣០ថ្ងៃចុងក្រោយនេះ មុននឹងដល់ពេលប្រមូលផល។ 

ចំនួនអ្នកចូលទស្សនា
Flag Counter