ចុះត្រួតពិនិត្យប្រពន្ធ័បង្ហូរទឹកនិងអាងស្តុកលាមកជ្រូកនិងកាកសំណល់របស់កសិដ្ឋានិញ្ចឹមជ្រូក
ចេញ​ផ្សាយ ៣១ មករា ២០២៤
39

ថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤

លោក  កង  អេត  មន្រ្តីទទួលបន្ទុកពេទ្យសត្វ នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់បានចូលរួមជាមួយក្រុមការងារស្រុកដឹកនាំដោយលោក  សាយ  វណ្ណ:  អភិបាលរងស្រុកត្រាំកក់  ដោយមានការចូលរួមពីលោក  សាក់  វន  ប្រធានការិយាល័យ  និងមន្រ្តីពាក់ពន្ធ័  ព្រមទាំងអាជ្ញាធរឃុំអូសារ៉ាយ  បានចុះត្រួតពិនិត្យប្រពន្ធ័បង្ហូរទឹកនិងអាងស្តុកលាមកជ្រូកនិងកាកសំណល់របស់កសិដ្ឋានិញ្ចឹមជ្រូកលោក  តេង  ចន្ថា  នៅភូមិត្រពាំងភ្នូ  ឃុំអូរសារ៉ាយ  ស្រុកត្រាំកក់ ។ តាមការត្រួតពិនិត្យជាក់ស្ដែងឃេីញថាម្ចាស់កសិដ្ឋានបានរៀបចំប្រពន្ធ័បង្ហូរទឹកនិងអាងស្តុកលាមកជ្រូកនិងកាកសំណល់  មានចំនួន  ៤ស្រះ  បានប្រេីប្រាស់  ៣ស្រះ  ទ្បជីវឧស្ម័ន ១  ការអនុវត្តនេះបានតាមលក្ខណ:បច្ចេកទេសតែនៅមានលេចជ្រាបទឹកហូរចេញពីអាងស្តុកមកខាងក្រៅ។ក្រុមការងារបានធ្វេីការណែនាំដល់ម្ចាស់កសិដ្ឋានអោយបញ្ឈប់ការបង្ហូរទឹកចេញពីកសិដ្ឋាននិងបានព្រមព្រៀងគ្នាចាប់ពីថ្ងៃនេះតទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter