ថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានសហការជាមួយអង្គការ Helen Keller បាមរៀបចំពិធីប្រគល់ ទទួល ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់ ដល់សហគមន៍កសិកម្ម ក្នុងក្របខណ្ឌនៃគម្រោង លើកកម្ពស់សន្តិសុខស្បៀង អាហាររូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ ឯកឧត្តម សុខ សីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ព្រមទាំមានការចូលរួមពីលោកជំទាវ គា សុភូ អភិបាលរងខេត្ត លោកបណ្ឌិត Farid Seimi តំណាង MUSEFO-GIZ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងតំណាងសហគមន៍កសិកម្ម ចំនួន ៤០ សហគមន៍អញ្ជើញមកពីស្រុកគោលដៅចំនួន ៤ រួមមានៈ ស្រុកត្រាំកក់ ស្រុកសំរោង ស្រុកទ្រាំង និងស្រុកកោះអណ្ដែត។
ពេលរសៀល លោកប្រធានមន្ទីរ បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ 2023 និងលើកទិសដៅឆ្នាំ 2024 ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះធ្វើឡើងនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម