ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចាំឆ្នាំ២០២៣ និងលេីកទិសដៅការងារ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ដល់ ១៩ ខែមករា ឆ្នាំ២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម