ចុះពិនិត្យនិងវាយតម្លៃផ្ទៃដីផលិតកម្មស្រូវប្រាំងលេីកទី1 ដែលរងផលប៉ះពាល់ខ្វះទឹកស្រេាចស្រព្វទាំង ១១ភូមិ ក្នុងឃុំពត់សរ ស្រុកបាទី
ចេញ​ផ្សាយ ៣១ មករា ២០២៤
37

ថ្ងៃពុធ ៧ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤

លោក សួស ដារ៉ា និង អ្នកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម បានសហការជាមួយមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី ក្រុមប្រឹក្សាឃុំពត់សរ មេភូមិបានចុះពិនិត្យនិងវាយតម្លៃផ្ទៃដីផលិតកម្មស្រូវប្រាំងលេីកទី1 ដែលរងផលប៉ះពាល់ខ្វះទឹកស្រេាចស្រព្វទាំង ១១ភូមិ ក្នុងឃុំពត់សរ ស្រុកបាទី។ ក្រុមការងារបានវាយតម្លៃធាៈ បញ្ហាធំជាងគេគឺខ្វះថវិកាទិញប្រេងដើម្បីបូមទឹកចេញពីស្ថានីយ៏ ហ៊ុនសែនទី៧ ទី៨ បឹង៥០០ និង ទន្លេបាទី ទំលាក់ក្នុងប្រឡាយមេក្នុងនោះក្រុមការងារក៏បានណែនាំប្រជាកសិករផ្អាកបង្កបង្កើនផលស្រូវរដូវប្រាំងទី២ មួយរយៈពេលសិនសំរាប់តំបន់ដែលខ្វះប្រភពទឹកនោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter