ថ្ងៃពុធ ៧ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌ ការិយាល័យជំនាញខេត្ត និងមន្រ្តីសរុបអ្នកចូលរួម ៩២នាក់ ស្រី ១៥នាក់។ ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍មួយចំនួមដូចខាងក្រោម៖
-អជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងរដ្ឋបាលគ្រប់ស្រុក ត្រូវចុះផ្សព្វផ្សាយផ្អាកការធ្វេីស្រែបន្ត ក្នុងតំបន់ដែលគ្មានប្រភពទឹក គ្រប់គ្រាន់ យោងតាមព្យារណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម និងគួររក្សាទឹកទុកសំរាប់មនុស្ស និងសត្វ ប្រើប្រាស់។
-ចុះតាមដាន និងអន្តរាគមន៍ជាប្រចាំ លើការធ្វេីស្រែ ចិញ្ចឹមសត្វ និងដាំបន្លែរបស់កសិករ
-មន្រ្តីគ្រប់ជំនាញត្រូវចុះទប់ស្កាត់ការនាំចូលខុសច្បាប់ នូវទំនិញហាមឃាត់ ចលនាសត្វនិងផលិតផលដែលមានដើមកំណើតពីសត្វ ការរុករាន ហ៊ុពទ្ធ័ដីជារបស់រដ្ឋ។
-ខិតខំធ្វេីប្លង់កម្មសិទ្ធិជាសម្បត្តិរដ្ឋ
-បង្កេីនការងារនិងមុខជំនាញជូនប្រជាពលរដ្ឋ ដេីម្បីបង្កេីនចំណូល
-គាំទ្រផ្តល់បច្ចេទេស ដល់កសិករ (ចិញ្ចឹមបង្កង មាន់ ត្រី បន្លែ)
-លេីកស្ទួយផលិតកម្មទីផ្សារ និងរក្សាលំនឹងតម្លៃទីផ្សារ
-បង្កេីតសហគមន៍ទំនេីប
ពេលរសៀល ខ្ញុំបាទនិងសហការី បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំង ក្នុងសង្កាត់បារាយ៍ ក្រុងដូនកែវ និងស្ថានភាពទឹកក្នុងប្រឡាយ ១៥។ តាមការពិនិត្យជាក់ស្តែងឃើញថា៖ ស្រូវស្ថិតក្នុងវគ្គបង្កបង្កើនផល និងមានទឹកគ្រប់គ្រាន់ យកពីប្រលាយ ១៥ នេះ។