ចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក
ចេញ​ផ្សាយ ៣១ មករា ២០២៤
35

ថ្ងៃអង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន  ៣នាក់រួមនិងលោក   កង  អេត  មន្រ្តីទទួលបន្ទុកពេទ្យសត្វនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់បានចូលរួមជាមួយក្រុមការងារស្រុកដឹកនាំដោយលោក  សាយ  វណ្ណ:  អភិបាលរងស្រុកត្រាំកក់  ដោយមានការចូលរួមពីលោក  សាក់  វន  ប្រធានការិយាល័យ  រួមនិងមន្រ្តីពាក់ពន្ធ័  លោក  មុី  សាហុន  ក្រុមប្រឹក្សាឃុំត្រពាំងក្រញូងនិងលោកមេភូមិ  បានចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក  ញ៉ែម  សាត់  ស្ថិតនៅភូមិព្រៃក្ដួច  ឃុំត្រពាំងញូង  ស្រុកត្រាំកក់  ដោយបានពិនិត្យឃេីញថាកសិដ្ឋាននេះមានការគ្រប់គ្រងលាមកសត្វនិងកាកសំណល់នៅមានកំរិតបទដ្ឋានបច្ចេកទេសនៅឡើយ ក្នុងការ គ្រប់គ្រងលាមកសត្វនិងកាក សំណល់ដោយបានណែនាំដល់ម្ចាស់កសិដ្ឋានត្រូវកែលម្អរប្រពន្ធ័អាងស្តុកលាមកសត្វនិងកាក សំណល់អោយត្រូវតាមបទកដ្ឋានបច្ចេកទេស  និងបជ្ឈបការបង្ហូរចេញលាមកសត្វនិងកាក សំណល់ចេញក្រៅរបងចូលទៅក្នុងអូរចាប់ពីថ្ងៃនេះតទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter