ចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងកៀរពង្រាបដីឲ្យរាបស្មើដោយប្រពន្ធ័ឡាហ៊្សែ
ចេញ​ផ្សាយ ៣១ មករា ២០២៤
34

ថ្ងៃអង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថានរួមដំណើរជាមួយក្រុមការងារ លោកសេង សាវ៉ាត និង លោកទុយ ចំរើន មន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/PMU លោក សុផា សុវណ្ណារ៉េត អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេសCS1 និង លោក ហេង សុផាត ទីប្រឹក្សាបច្ចេកទេស CS2 និងសហការី បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងកៀរពង្រាបដីឲ្យរាបស្មើដោយប្រពន្ធ័ឡាហ៊្សែ នៅក្រោមប្រពន្ធ័ធារាសាស្ត្រដូចខាងក្រោម:
-ប្រពន្ធ័ធារាសាស្ត្រទំនប់់អាងទឹកពោធិតាស៊ុយស្ថិតនៅសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ឃុំ កំពែង ស្រុកគីរីវង់
-ប្រពន្ធ័ធារាសាស្រ្តប្រឡាយលេខ៩៥ ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត។
-ប្រពន្ធ័ធារាស្ត្រ ប្រឡាយលេខ ៤២ ស្ថិតនៅក្នុងឃុំព្រៃខ្លា ស្រុក កោះអណ្ដែត ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter