ចុះពិនិត្យអាងបង្ហូរលាមកជ្រូកនិងកាក់សំណល់ចេញពីកសិដ្ឋានចិញ្ចឹមជ្រូក
ចេញ​ផ្សាយ ៣១ មករា ២០២៤
39

ថ្ងៃចន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

លោក   កង  អេត  មន្រ្តីទទួលបន្ទុកពេទ្យសត្វនៃការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកត្រាំកក់បានចូលរួមជាមួយក្រុមការងារស្រុក ដឹកនាំដោយលោក  សាយ  វណ្ណ:  អភិបាលរងស្រុកត្រាំកក់  ដោយមានការចូលរួមពីលោក  សាក់  វន  ប្រធានការិយាល័យ រួមនិងមន្រ្តីពាក់ពន្ធ័ និងលោក  មុី    សាហុន  ក្រុមប្រឹក្សាឃុំត្រពាំងក្រញូង  និងលោកមេភូមិបានចុះពិនិត្យអាងបង្ហូរលាមកជ្រូកនិងកាក់សំណល់ចេញពីកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក  នុត  រ៉ានី  ស្ថិតនៅភូមិត្រពាំងក្រញូង  ឃុំត្រពាំងក្រញូង ដោយពិនិត្យឃេីញថាបានទុកដាក់លាមកជ្រូកនិងកាកសំណល់តាមលក្ខណ:បច្ចេកដោយពុំមានបង្ហូររឹជ្រាបចូលទៅក្នុងអូរធម្មជាតិជាប់នៅកសិដ្ឋានទ្បេីយនិងបានណែនាំអោយជីកស្រះថ្មីបន្ថែម  ១ទៀត ដេីម្បីអោយស្របតាមបរិមាណទ្រុងជ្រូក។

ចំនួនអ្នកចូលទស្សនា
Flag Counter