ថ្ងៃចន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤
លោក អ៊ុក ហាក់ នាយរងខណ្ឌ រដ្ឋបាលជលផលខេត្ត សហការជាមូយលោក ថាយ សុមុន្នី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលបាននាំជំនាញការខាងពាណិជ្ជកម្ម និង ទីផ្សារជនជាតិបារាំង ប្រចាំការនៅប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបូរី ឥណ្ឌូណេស៊ី វៀតណាមទាក់ទងទៅនឹងការធ្វើវារីវប្បកម្មល្អ ជាពិសេសបង្កងទឹកសាប ហើយបានចុះត្រួតពិនិត្យកសិដ្ឋានបំប៉នកូនបង្កង និងកសិករចិញ្ចឹមបង្កងទឹកសាបសរុបចំនួន ១០កន្លែង នៅ ឃុំដូងខ្ពស់ ស្រុកបូរីជលសារនៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ គាំទ្រដោយគម្រោង Capfish Aqua ( EU )។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម