ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញ បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ស្ថានីយ៍បូមទឹក ហ៊ុន សែន ទី៧ ស្ថិតនៅភូមិព្រៃស្វា ឃុំពត់សរ និងផ្ដល់ប្រេងម៉ាស៊ូត ៣០០លីត្រ និងប្រេងម៉ាសុីន ២៨លីត្រ ដើម្បីជួយបូមទឹកស្រោចស្រពស្រូវប្រាំងលើកទី១ របស់បងប្អូនប្រជាពលរដ្ឋ លើផ្ទៃដីចំនួន ៥១៧ហិកតា នៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បន្ទាប់មក ឯកឧត្តម បានបន្តដឹកនាំមន្រ្តីជំនាញ និង អាជ្ញាធរស្រុកបាទី ប្រជាពលរដ្ឋ ចូលរួមស្ដារ ត្រកៀត ស្មៅ ត្រឹប នៅចំណុចស្ថានីយ៍បូមទឹក ហ៊ុន សែន ទី ២២ និង២៣ ស្ថិតនៅទន្លេរបាទី ឃុំក្រាំងធ្នង់ សម្រួលចរន្តមុខទឹក ដើម្បីបង្ហូរចូលប្រឡាយទឹកមេ (ហនុមាន) ដែលមានលទ្ធភាពជួយស្រោចស្រព ចំនួន ៧ឃុំ៖ ឃុំក្រាំងធ្នង់ ឃុំកណ្ដឹង ឃុំត្រពាំងសាប ឃុំចំប៉ី ឃុំចំបក់ ឃុំពារាម និងឃុំត្នោត ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម