ចុះពិនិត្យវាយតម្លៃទីតាំងដីសម្រាប់សាងសង់លានហាលស្រូវពូជតាមសហគមន៍កសិកម្មចំនួន ០៤កន្លែង
ចេញ​ផ្សាយ ៣១ មករា ២០២៤
34

ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤

លោក សោ  សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) រួមដំណើរជាមួយមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/PMU បានចុះពិនិត្យវាយតម្លៃទីតាំងដីសម្រាប់សាងសង់លានហាលស្រូវពូជតាមសហគមន៍កសិកម្មចំនួន ០៤កន្លែង ដែលមានផ្ទៃដីអាចសាងសង់លានហាលស្រូវ មានទីតាំងដូចខាងក្រោម៖
- សហគមន៍កសិកម្ម សែនសុខទឹកថ្លា ស្រុកបាទី
- សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ស្រុក ព្រៃកប្បាស
- សហគមន៍កសិកម្មស្វាយរន្ធអមតៈ ស្រុកសំរោង
- សហគមន៍កសិកម្ម ស្ទឹងសា្លគូ ស្រុកសំរោង។

ចំនួនអ្នកចូលទស្សនា
Flag Counter