ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចូលរួមប្រជុំ ដើម្បីបង្ហាញខ្លីអំពីវឌ្ឍន៍ភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ តាមផ្នែករបស់ទីប្រឹក្សាគម្រោង CS2 ធៀបនឹង DMF របស់គម្រោង និងបង្ហាញពីផែនការអនុវត្តសកម្មភាពឆ្នាំ ២០២៤។
ពេលរសៀល បានចុះតាមដាន និងពិនិត្យលើការអនុវត្តសកម្មនៃគម្រោង នៅសហគមន៍កសិកម្មឧត្តមសុរិយា ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម