ថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមជាមួយ លោក ទុយ សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលស្រុកកោះអណ្ដែត លោកអនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម និងការិយាល័យជំនាញស្រុក ចុះពិនិត្យស្ថានភាពស្រែរបស់ប្រជាពលរដ្ឋក្នុង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ដែលកំពុងខ្វះខាតទឹកស្រោចស្រព។ ជាដំណោះស្រាយ នឹងជួយស្ដារប្រឡាយមេដែលមានស្រាប់បន្ថែម ប្រមាណ ៦០០ ម៉ែត្រ ដើម្បីនាំទឹកមកដល់ស្ថានីយ៍ បូមទឹក ក្នុងការសង្គ្រោះស្រូវដែលខ្វះទឹក ក្នុងតំបន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម