ថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ ដើម្បីប្រជុំពិនិត្យ និងអនុម័ត របាយការណ៍មួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម យស់ ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត ដោយ មានរបៀបវារៈដូចខាងក្រោម៖
-ការពិនិត្យកូរ៉ូមរបស់ក្រុមប្រឹក្សាខេត្ត
-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥
-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤
-ពិនិត្យ និងអនុម័ត សេចក្តីព្រាង របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការ របស់ សាលាខេត្តតាកែវ ប្រចាំខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣
-ប្រកាសពេលវេលាកិច្ចប្រជុំសាមញ្ញលើកទី៥៦ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម