ចុះពិនិត្យវឌ្ឍនភាពគម្រោងខ្សែច្រវាល់ផលិតកម្មដោយភាតរៈបរិស្ថានរបស់សហគមន៍កសិកម្មគាំទ្រដោយគម្រោង រួមមានៈ ឃ្លាំងស្តុកស្រូវពូជ ចំណី និងការសាងសង់ផ្លូវ DBST ចំនួន ០៣ខ្សែ
ចេញ​ផ្សាយ ៣០ មករា ២០២៤
38

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានអមដំណើរ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មការតម្រង់ទិសគម្រោង និងឯកឧត្តម សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគ្រប់គ្រងគម្រោង ដើម្បីចុះពិនិត្យវឌ្ឍនភាពគម្រោងខ្សែច្រវាល់ផលិតកម្មដោយភាតរៈបរិស្ថានរបស់សហគមន៍កសិកម្មគាំទ្រដោយគម្រោង រួមមានៈ ឃ្លាំងស្តុកស្រូវពូជ ចំណី និងការសាងសង់ផ្លូវ DBST ចំនួន ០៣ខ្សែ ក្នុងនោះ៖
-សហគមន៍បក្សីរីករាយ ឃុំជាងទង ស្រុកត្រាំកក់
-សហគមន៍ត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់
-សហគមន៍សាមគ្គីត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់។
ជាលទ្ធផលឃើញថា៖ ស្រូវពូជសរុបក្នុងឃ្លាំង ចំនួន ៥៤តោន និងផ្លួវក្រាលកៅស៊ូទើបចាប់ផ្តើមសាងសង់មានប្រវែង ១៧.៥៥ គីឡូម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter