ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) និងលោក សៅ សុភាព មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានបើកវគ្គបណ្តុះ បណ្តាលស្តីពីប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានសហគមន៍ កសិកម្មចំនួន ៥ បានចូលរួមដូច ខាង ក្រោម ៖
-សហគមន៍កសិកម្មឧត្តមសុរិយា
-សហគមន៍កសិកម្មស្វាយរន្ធអមតះ
-សហគមន៍កសិកម្មទួលព្រះវិហារ
-សហគមន៍កសិកម្មគីរីឧត្តមតាអូរ
-សហគមន៍កសិកម្មកំពែងសែនសុខសំបូរ សរុបអ្នកចូលរួុ ចំនួន ២៥នាក់ ស្រី ៥នាក់។ មាតិកា ដូច ខាង ក្រោម ៖
-កសិកម្មអភិរក្សជាអ្វី?
-តើដីជាអ្វី?
-បង្គុំប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស
-របៀបអនុវត្តបច្ចេកទេសកសិកម្មអភិរក្ស
-រឿងយន្តនិងឧបករណ៍សម្រាប់កសិកម្មអភិរក្ស
-ផលប៉ះពាល់នៃការផ្លាស់ប្តូរការប្រើប្រាស់ដីលើគុណភាពដី
-លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការផ្លាស់ប្តូរការប្រើប្រាស់ដីលើគុណភាពដី
-គោលការណ៍ចម្បងនៃសុខភាពនិងមុខងាររបស់ដី
-អំពីអត្ថប្រយោជន៍និងគោលការណ៍សំខាន់ៗដីក្នុងការអនុវត្តបច្ចេកទេសប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស
-ការអនុវត្តផលិតកម្មដំណាំស្រូវ ឈើហូបផ្លែ និងការចិញ្ចឹមសត្វតាមគោលការណ៍កសិកម្មអភិរក្ស
-ប្រភេទដំណាំគម្របដី ដំណាំបង្វិល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម