ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ហន ឧត្តម មន្ត្រីការិយាល័យផលិតកម្ម និង បសុព្យាបាល ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ថ្ងៃទី៧ នៅសហគមន៍កសិកម្ម សំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី ២២នាក់។ មាតិកា ដូចខាងក្រោម៖
+រំលឹកមេរៀនពីសប្តាហ៏មុន
+ ការទុកដាក់ក្រោយពេលប្រមូលផល
-ការសំងួត
-ការសំអាត
+ការទុកដាក់ស្រូវចំណី និងស្រូវពូជ
+គុណប្រយោជន៍ជញ្រ្ជាំង និងចំបើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម