ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ បានធ្វើការបែងចែកសម្ភារៈសំរាប់ធ្វើកំប៉ុស្តិ៍គោក និងសំរាប់ដាំបន្លែដល់កសិករគម្រូបង្ហាញឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍
ចេញ​ផ្សាយ ៣១ ធ្នូ ២០២៣
60

ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ បានធ្វើការបែងចែកសម្ភារៈសំរាប់ធ្វើកំប៉ុស្តិ៍គោក និងសំរាប់ដាំបន្លែដល់កសិករគម្រូបង្ហាញឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ០៩គ្រួសារ មកពីសហគមន៍គោលដៅគម្រោង រួមមានៈ ធុងដុតអង្កាម កំបោស គ្រាប់ពូជបន្លែ ត្រេបណ្តុះកូន និងស្បោងប្លាស្ទិច ព្រមទាំងបានណែនាំបច្ចេកទេសធ្វើជីកំប៉ុស្តិ៍ និងដាំបន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter