ថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣
លោក ញ៉ិប សុខុម អនុប្រធាន ការិយាល័យ នីតិកម្ម កសិកម្ម ខេត្ត និង លោក យូ ងនស៊ាង មន្រ្តី ការិយាល័យ អភិវឌ្ឍន៍សហគមន៍ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) រួមតំណាង សហគមន៍ កសិកម្ម កសិករ និងតំណាងរោងម៉ាសុីនកិនស្រូវ សរុប ចំនួន ៣១នាក់ បានចូលរួម វេទិការថ្នាក់ជាតិ ស្តីពីដំណាំស្រូវសំរាប់ខេត្តតាកែវ ក្រោម អធិបតីភាព លោក ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និង ជាប្រធានភ្នាក់ងារអនុវត្តគម្រោង នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។ សិក្ខាសាលានេះធ្វើ ឡើងនៅ សណ្ឋាគារ សង្គហមិត្ដ ខេត្ត កែប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម