ចុះសម្របសម្រួលការបង្កើតបទបញ្ជាផ្ទៃក្នុង និងផែនការប្រតិទិនផលិតកម្ម នៅសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ភូមិ ខ្ពបស្វាយ
ចេញ​ផ្សាយ ៣១ ធ្នូ ២០២៣
42

ថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣

លោកស្រី  ឃឹម រតនាមន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និង លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានចុះសម្របសម្រួលការបង្កើតបទបញ្ជាផ្ទៃក្នុង និងផែនការប្រតិទិនផលិតកម្ម នៅសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ភូមិ ខ្ពបស្វាយ ឃុំ ត្រពាំងក្រញូង ស្រុកត្រាំកក់។ ដែលសមាជិកសហគមន៍កសិកម្មចូលរួមសរុបចំនួន  ៤១នាក់ ស្រី  ២៩នាក់។ មាតិកា ដូច ខាង ក្រោម ៖
- ការបង្កើតបទបញ្ជាផ្ទៃក្នុងក្រុមផលិត
- កាលវិភាគនៃផែនការប្រតិទិនផលិតកម្ម
- បញ្ជីឈ្មោះសមាជិកនៃក្រុមផលិត
- បញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំក្រុមផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter