ថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣
លោក ណុប សំណាង នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរីបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅចំណុចប្រឡាយព្រែកបីស្ថិតក្នុងភូមិអង្គរឃុំព្រែកផ្ទោលស្រុកអង្គរបូរី បានធ្វើការដកហូតឧបករណ៍នេសាទខុសច្បាប់រួមមានៈ
-អាគុយ ១០០A ចំនួន ១គ្រឿង
-អាំងវែទ័រចំនួន ១គ្រឿង
-ដងឆក់ចំនួន ១ដើម
-ម៉ាស៊ីនសាំងជជុះ ចំនួន ១គ្រឿង
-ទូកស្មាច់ ៧,៧ ម៉ែត្រ ចំនួន ១គ្រឿង
-ត្រីចំរុះចំនួន ១០គ.ក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម