ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដល់ថ្នាក់នាំសហគមន៍កសិកម្ម
ចេញ​ផ្សាយ ៣១ ធ្នូ ២០២៣
49

ថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដល់ថ្នាក់នាំសហគមន៍កសិកម្មថ្មីចំនួន ០៦សហគមន៍ សរុបអ្នកចូលរួមចំនួន ២៨នាក់ ស្រី ០៨នាក់។ វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមអធិបតីភាពលោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់ការិយាល័យ។ គោលបំណងវគ្គ៖
•  សិទ្ធិ និងកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
•  តួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
•  សារៈសំខាន់នៃការត្រួតពិនិត្យ តាមដាន និងតម្រង់ទិស ដល់ដំណើរការប្រព្រឹត្តទៅនៃសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter