ថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមូយលោក ថាយ សុមុន្នី ប្រធាននាយកអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បាននាំអ្នកបច្ចេកទេសបង្កងទឹកសាប មកពីប្រទេសម៉ាឡេស៊ីចំនួន ០១នាក់ ចុះត្រួតពិនិត្យកសិដ្ឋានផលិតកូនបង្កង និងកសិករចិញ្ចឹមបង្កងទឹកសាបសរុបចំនួន ០៤កន្លែង នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ឃុំរមេញ ស្រុកកោះអណ្តែត ឃុំដូងខ្ពស់ ស្រុកបូរីជលសារ និង ជាសំនួរ ស្រុកទ្រាំង ខេត្តតាកែវ ។ គាំទ្រដោយគម្រោង Capfish Aqua ( EU )។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម