ថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) រួមដំណើរជាមួយក្រុមការងារជាមួយរួមមានៈ លោក សុផា សុវណ្ណារ៉េត អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស CS1 លោកទីប្រឹក្សាបរិស្ថាន ទីប្រឹក្សាបច្ចេកទេស(វិស្វករ) លោកទីប្រឹក្សាបច្ចេកទេស CS2 និងមន្ត្រីអង្គភាពអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម GDA បានចុះពិនិត្យស្ថានភាពទីតាំងដីស្រែសម្រាប់គម្រោងកៀរពង្រាបដីដោយប្រព័ន្ធឡាហ៊្សែនៃគម្រោង CFAVC ដែលមានទីតាំងនៅក្រោមប្រព័ន្ធធារាសាស្ត្រព្រៃរំដេងស្រុកគិរីវង់ ប្រព័ន្ធធារាសាស្ត្រតាអ៊ុ និងប្រព័ន្ធធារាសាស្រ្តស្តុកសាប ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម