មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC)
ចេញ​ផ្សាយ ៣១ ធ្នូ ២០២៣
50

ថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣

លោក  សុខ  រេត  មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC)  និងលោក  សៅ  សុភាព  មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពីការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានសហគមន៍ កសិកម្មចំនួន ៥ បានចូលរួមដូច ខាង ក្រោម ៖
-សហគមន៍កសិកម្មឧត្តមសុរិយា
-សហគមន៍កសិកម្មស្វាយរន្ធអមតះ
-សហគមន៍កសិកម្មទួលព្រះវិហារ
-សហគមន៍កសិកម្មគីរីឧត្តមតាអូរ
-សហគមន៍កសិកម្មកំពែងសែនសុខសំបូរ។
ដោយមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ៥នាក់។ មាតិកា ដូចខាងក្រោម៖
+ទស្សនៈទានទូទៅនៃផលិតកម្មដំណាំស្រូវ
+ការភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម
+ការកៀរពង្រាបដីតាមទម្លាប់
+ការកៀរពង្រាបដីស្រែមានទឹក
+ការកៀរពង្រាបដីស្រែស្ងួត
+បច្ចេកទេសកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ
+បរិក្ខាប្រព័ន្ធឡាហ្សែរកៀរពង្រាបដី
+ការវាស់នីវ៉ូមុនពេលកៀរពង្រាបដី
+ការកែសម្រួលភ្លឺស្រែ
+ការវាស់នីវ៉ូមុនក្រោយពេលកៀរពង្រាបដី។

ចំនួនអ្នកចូលទស្សនា
Flag Counter