ថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផែនការអភិវឌ្ឍមុខជំនួញសហគមន៍កសិកម្ម ដែលមានសហគមន៍ចូលរួមចំនួន ៥ ដូចខាងក្រោម ៖
-សហគមន៍កសិកម្ម សំបួរចម្រើនផល
-សហគមន៍កសិកម្ម លំពង់សាមគ្គី
-សហគមន៍កសិកម្ម សែនសុខទឹកថ្លា
-សហគមន៍កសិកម្ម មរតករុងរឿង
-សហគមន៍កសិកម្ម ស្ទឹងស្លាគូ ដោយមានអ្នកចូលរួមសរុប ២៥នាក់ ស្រី ០៨នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម