ថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) និងលោក សៅ សុភាព មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានបើកវគ្គបណ្តុះ បណ្តាលស្តីពីកិច្ចប្រតិបត្តិការក្នុងការទុកដាក់ស្រូវអង្ករ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដែលមានសហគមន៍ កសិកម្មចំនួន ៥ បានចូលរួមដូច ខាង ក្រោម ៖
-សហគមន៍កសិកម្មឧត្តមសុរិយា
-សហគមន៍កសិកម្មស្វាយរន្ធអមតះ
-សហគមន៍កសិកម្មទួលព្រះវិហារ
-សហគមន៍កសិកម្មគីរីឧត្តមតាអូរ
-សហគមន៍កសិកម្មកំពែងសែនសុខសំបូរ សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ៥នាក់។ មាតិកា ដូច ខាង ក្រោម ៖
-អំពីគោលបំណងនៃការទុកដាក់ស្រូវអង្ករ។
- អំពីកត្តាដែលជះឥទ្ធិពលដល់គុណភាពស្រូវអង្ករនៅពេលទុកដាក់។
-អំពីសត្វល្អិត សត្វស្លាប កណ្តុរ និងពពួកផ្សិត ដែលបង្កការខូចខាតនៅពេលទុកដាក់ និងវិធានការការពារ។
-អំពីវិធីសាស្រ្ត និងមធ្យាបាយទុកដាក់ស្រូវអង្ករ។
-អំពីប្រព័ន្ធទុកដាក់មួយដែលសមស្រប។
-អំពីការប្រើប្រាស់ឧបករណ៍សម្រាប់តាមដាន និងត្រួតពិនិត្យគុណភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម