មន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន(CFAVC)
ចេញ​ផ្សាយ ៣១ ធ្នូ ២០២៣
40

ថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

លោក សោ សារឿង  ប្រធានការិយាល័យ គ្រឿងយន្តកសិកម្ម និងលោក ហន ឧត្តម មន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វជាមន្ត្រីអង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម  ដោយ ភាតរៈបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) សម្រាប់ថ្ងៃទី ៦ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត  ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី ២២នាក់ តាមមាតិកា ដូចខាងក្រោម៖
+រំលឹកមេរៀនពីសប្តាហ៏មុន
+ សុខភាព និងសុវត្ថិភាព
+ អ្វីទៅជាថ្នាំកសិកម្ម?
- សញ្ញា និងរោគសញ្ញានៃថ្នាំពុល
- វិធានការការពារនៃការប្រើប្រាស់ថ្នាំកសិកម្មតាម ស្ដង់ដារ(SRP)
+ការលាងសម្អាតការទុកដាក់ និងការបោះចោលកាកសំណល់យ៉ាងដូចម្តេចដែលសមស្រប?
+ ពេលវេលាចូលស្រែ
+ សិទ្ធការងារ
- សិទ្ធការងារក្នុងផលិតកម្ម SRP
- ពលកម្មកុមារ
-ការងារគ្រោះថ្នាក់
-ការអប់រំ
-ពលកម្នដោយបង្វំ
-ការរើសអើង
-សេរីភាពក្នុងការបង្កើតសហគមន៍
- ប្រាក់ឈ្នួល។

ចំនួនអ្នកចូលទស្សនា
Flag Counter