ថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមាន លោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត រួមនិងសហការី និងទីប្រឹក្សាសម្រប សម្រួលថ្នាក់ខេត្ត បានចុះរៀបចំកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងពោធិ៍ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ប៉ែន ជិនតុលា នាយករដ្ឋបាលស្រុកបាទី តំណាងលោកអភិបាលស្រុកបាទី លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី និងអ្នកពាក់ពន្ធ័ និងសមាជិកបណ្តុំអាជីវកម្មមាន់ ភូមិត្រពាំងពោធិ៍ ភូមិស្រីគ្រងរាជ្យ និងភូមិបឹងពញគុក សរុបចំនួនអ្នកចូលរួម ចំនួន ១៥០នាក់ ស្រី ៦៧នាក់ ។ ជាលទ្ធផលសម្រេចបានក្នុងអង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើស និងអនុម័តដូចមានខាងក្រោម៖
-ក្រុមប្រឹក្សាចំនួន ០៥ នាក់ ស្រី ០១ នាក់
-គណៈកម្មាធិការត្រួតពិនិត្យ ០៣ ស្រី ០១នាក់
-ឈ្មោះ សហគមន៍កសិកម្មទ្រទ្រង់កសិករ
-ប្រាក់ភាគហ៊ុន ៥០ ០០០៛/ក្នុង ១ហ៊ុន
-សមាជិកភាព ១០០០០៛/អាណត្តិ
-កម្មវត្ថុមុខរបររួមមាន៖ ឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងទីផ្សារកសិផល
-បានធ្វើការបែងចែកប្រាក់ភាគលាភ៖
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម