ថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៏កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះ បណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA)ថ្ងៃទី៧ នៅសហគមន៍កសិកម្មទួលព្រះវិហារ នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស។ អ្នកចូលរួមសរុប ៣០នាក់ស្រី ១៦នាក់។
+មានមាតិកាដូចខាងក្រោម៖
- រំលឹកមេរៀនសប្តាហ៍មុន
- ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
+ អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម
+ សិទ្ធិនិងកាតព្វកិច្ចភាគគីពាក់ព័ន្ធ
+ ស្វែងរកដៃគូរអាជីវកម្ម
- ការកត់ត្រាចំណូល ចំណាយ
+ អ្វីជាសារះសំខាន់នៃការកត់ត្រា
+ ការបំពេញសៀវភៅកត់ត្រា
- ប្រឡងបញ្ចប់វគ្គ
- វាយតម្លៃបញ្ចប់វគ្គ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម