បើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកប ដោយនិរន្តភាព(SRP)សម្រាប់ថ្ងៃទី ៦
ចេញ​ផ្សាយ ៣១ ធ្នូ ២០២៣
37

ថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

លោក ញ៉ិប សុខុម អនុប្រធានការិយាល័យ នីតិកម្មកសិកម្ម ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម  ដោយ ភាតរៈបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកប  ដោយនិរន្តភាព(SRP)សម្រាប់ថ្ងៃទី ៦ នៅសហគមន៍កសិកម្មសំបួរចម្រើនផល ភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង  ដែលមានអ្នកចូលរួមសរុបចំនួន៣០នាក់ ស្រី ១៨នាក់។  មាតិកា ដូច ខាង ក្រោម ៖
+រំលឹកមេរៀនពីសប្តាហ៏មុន
+ សុខភាព និងសុវត្ថិភាព
+ អ្វីទៅជាថ្នាំកសិកម្ម?
- សញ្ញា និងរោគសញ្ញានៃថ្នាំពុល
- វិធានការការពារនៃការប្រើប្រាស់ថ្នាំកសិកម្មតាម ស្ដង់ដារ(SRP)
+ការលាងសម្អាតការទុកដាក់ និងការបោះចោលកាកសំណល់យ៉ាងដូចម្តេចដែលសមស្រប?
+ ពេលវេលាចូលស្រែ
+ សិទ្ធការងារ
- សិទ្ធការងារក្នុងផលិតកម្ម SRP
- ពលកម្មកុមារ
-ការងារគ្រោះថ្នាក់
-ការអប់រំ
-ពលកម្នដោយបង្វំ
-ការរើសអើង
-សេរីភាពក្នុងការបង្កើតសហគមន៍
- ប្រាក់ឈ្នួល។

ចំនួនអ្នកចូលទស្សនា
Flag Counter