ថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣
លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះ បណ្តាលស្តីពី ច្បាប់ស្តីពីសហគមន៍កសិកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមានសហគមន៍ចូលរួមចំនួន ០៥ ដូចខាងក្រោម ៖
-សហគមន៍កសិកម្ម លំពង់សាមគ្គី
-សហគមន៍កសិកម្ម សែនសុខទឹកថ្លា
-សហគមន៍កសិកម្ម សំបួរចម្រើនផល
-សហគមន៍កសិកម្ម ស្ទឹងស្លាគូ
-សហគមន៍កសិកម្ម មរតករុងរឿង។ អ្នកចូលរួមសរុប ២៥នាក់ ស្រី ៨នាក់ ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម