ចុះធ្វេីអត្តញ្ញាណកម្មនិងចុះបញ្ជីសត្វក្នុងប្រពន្ធ័ ព្រមទាំងចាក់វ៉ាក់សាំងជំងឺសារទឹកគោ ក្របី គាំទ្រដោយអង្គការ(FAO) នៅ ភូមិ ដូង ឃុំ ទ្រា ស្រុក សំរោង
ចេញ​ផ្សាយ ៣១ ធ្នូ ២០២៣
37

ថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

លោក  អ៉ីង  សុភិន  អនុប្រធាន ការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្ត រួមនិង មន្ត្រី  ០៣នាក់ បានសហការជាមួយលោក  ជិន  ចាន់ទ្រី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោងនិងសហការីដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបាន ចុះ ធ្វេីអត្តញ្ញាណកម្មនិងចុះបញ្ជីសត្វក្នុងប្រពន្ធ័ ព្រមទាំងចាក់វ៉ាក់សាំងជំងឺសារទឹកគោ  ក្របី  គាំទ្រដោយអង្គការ(FAO) នៅ ភូមិ ដូង  ឃុំ ទ្រា  ស្រុក សំរោង ។ ជាលទ្ធផលគោចំនួន  ១២០ក្បាល បានកឹបស្លឹកត្រចៀក និងចាក់វ៉ាក់សាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter