ថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣
មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) ចំនួន ០៤នាក់ ស្រី ០២នាក់ បានចុះសម្របសម្រួលបង្កើតក្រុមផលិត នៅសហគមន៍កសិកម្មត្រពាំស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ និង សហគមន៍ កសិកម្មពន្លឺសរីរាង្គ ស្ថិតនៅភូមិ ចុងអង្ករ ឃុំ ពេជ្រសារ ស្រុកកោះអណ្ដែត ដែលមាន កសិករ ចូលរួមសរុប ចំនួន ១០០នាក់ ស្រី ៥០នាក់ ។ មាតិកា ដូច ខាង ក្រោម ៖
+ផ្សព្វផ្សាយគោលគំនិតនៃការបង្កើតក្រុម
+ នីតិវិធីនៃការបង្កើតក្រុម
+ការផ្សាភ្ជាប់ក្រុមផលិតជាមួយវិសយ័ឯកជន។
+បានធ្វើការបោះឆ្នោតសមាសភាពថ្នាក់ដឹកនាំក្រុមផលិតមាន ៥នាក់ ស្រី ២នាក់ មានរចនាសម្ពន្ធ័ក្រុមច្បាស់លាស់។ បង្ហាញពីតួនាទីភារះកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រុមផលិតនិងតួនាទីសមាជិកក្រុមផលិត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម