ចុះរៀបចំកម្មវិធី មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
39

ថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវរួមមាន លោក អ៊ុច សេវាន្ធី  ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី  លោក នួន ទិត្យភារាម និង ទីប្រឹក្សាសម្របសម្រួលថ្នាក់ខេត្ត
បានចុះរៀបចំកម្មវិធី មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ  ស្រុកបាទី ក្រោមអធិបតីភាព លោក អ៊ូច ឈឹង នាយករងរដ្ឋបាលស្រុកបាទី តំណាងលោកអភិបាលស្រុកបាទី
និងអ្នកពាក់ពន្ធ័ និងសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ៧ភូមិ សរុបចំនួន ១៥០នាក់ ស្រី ៦៣នាក់ ។ ជាលទ្ធផលសម្រេចបានក្នុងអង្គមហាសន្និបាត៖ 
-ជ្រើសរើសបានក្រុមប្រឹក្សាចំនួន ៧ នាក់ ស្រី ០២នាក់ គណៈកម្មាធិការត្រួតពិនិត្យ ០៥  ស្រី ០១នាក់
-ឈ្មោះ សហគមន៍កសិកម្ម បៃតងក្រាំងលាវ
-ប្រាក់ភាគហ៊ុន ៤០ ០០០៛/ក្នុង១ហ៊ុន
-សមាជិកភាព ១០ ០០០៛/អាណត្តិ
-កម្មវត្ថុមុខរបររួមមាន៖ ឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងទីផ្សារកសិផល
-បានកំណត់ភាគរយការបែងចែកប្រាក់ភាគលាភ។

ចំនួនអ្នកចូលទស្សនា
Flag Counter