ចុះពិនិត្យការចិញ្ចឹមមាន់ស្រែនិងការកែលម្អពូជមាន់ស្គួយ ព្រមទាំងការភ្ញាស់ពងមាន់របស់កសិករចិញ្ចឹមមាន់ចំនួន ៥គ្រួសារ នៅសហគមន៍ កសិកម្ម
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
37

ថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តរួមនិងមន្រ្តី  ៤នាក់ និងលោក  កង  អេត  មន្រ្តីទទួលបន្ទុកពេទ្យសត្វការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ បានទទួល ស្វាគមន៍ដំណេីរទស្សន:កិច្ចលោក  ជាង  សុជាតិ  ប្រធានការិយាល័យសុខភាពសាធារណ:នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងជាតំណាងគម្រោង  ADB  និងសហការីដេីម្បីចុះពិនិត្យការចិញ្ចឹមមាន់ស្រែ។ លោក  ថៃ  លី  និងប្រតិភូបានចុះពិនិត្យការចិញ្ចឹមមាន់ស្រែនិងការកែលម្អពូជមាន់ស្គួយ  ព្រមទាំងការភ្ញាស់ពងមាន់របស់កសិករចិញ្ចឹមមាន់ចំនួន  ៥គ្រួសារ នៅសហគមន៍ កសិកម្មមាន់ស្រែអូរផុត  ស្ថិតនៅភូមិអូរផុត  ឃុំអង្គតាសោម  ស្រុកត្រាំកក់ ដេីម្បីស្វែងយល់ពីច្រវាក់ផលិតកម្មនិងតម្លៃសត្វរស់នៅទីផ្សារផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter