ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គ បណ្ដុះបណ្ដាល គ្រូ បង្គោល ស្ដី ពី ការបង្កើតក្រុមផលិត និងការចងក្រងក្រុមផលិត ដែល មាន
សហគមន៍ កសិកម្ម ចំនួន ០៥ រួម មាន ៖
+ សហគមន៍កសិកម្មត្រពាំងស្រង៉ែ
+សហគមន៍កសិកម្មឧត្ដមសុរិយា
+សហគមន៍កសិកម្មត្រពាំងចក
+សហគមន៍កសិកម្មពន្លឺសរីរាង្គ
+សហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី។ សរុបអ្នកចូលរួម ២៥នាក់ ស្រី ១១នាក់ តាមមាតិកាមានដូចខាងក្រោម៖
- គោលគំនិតនៃការបង្កើតក្រុមផលិត
- និតវីធីនៃការបង្កើតក្រុមផលិត
- ការផ្សារភ្ជាប់ក្រុមផលិតជាមួយនឹងវិស័យឯកជន
- ពិភាក្សាក្រុម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម